ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង
ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង

ការជ្រើសរើសទឹកដែលមានគុណភាពខ្ពស់ គឺជាកត្តាចាំបាច់ដើម្បីធានាបាននូវសុខភាព និងការបំពេញតម្រូវការអាហារូបត្ថម្ភរបស់ទារក។ (ចំណុចនេះមិនមែនជាបញ្ហាចោទឡើយ ប្រសិនបើកូនរបស់អ្នកបៅទឹកដោះម្តាយទាំងស្រុង ព្រោះវាមានផ្ទុកនូវរាល់សារធាតុចិញ្ចឹម និងជាតិទឹកដែលកូនត្រូវការរួចជាស្រេច)។
ទឹកដែលមានជាតិរ៉ែទាប (Low Mineralized Water)
អ្នកជំនាញផ្នែកកុមារបានផ្តល់អនុសាសន៍ថា ប៉ាម៉ាក់គួរតែឆុងម្សៅទឹកដោះគោជាមួយទឹកដែលមានជាតិរ៉ែទាប យ៉ាងហោចណាស់រហូតដល់កូនមានអាយុ ៦ ខែ។
និយមន័យ៖ ទឹកដែលមានជាតិរ៉ែទាប គឺជាទឹកដែលមានកម្រិតសំណល់ស្ងួត (Dry residue) តិចជាង ៥០០ mg/l។ ទឹកប្រភេទនេះមានកម្រិតនីត្រាត (Nitrates) ទាបបំផុត ឬគ្មានទាល់តែសោះ ដែលជាការល្អបំផុតសម្រាប់រាងកាយកូន។
ក្រៅពីការជ្រើសរើសប្រភេទទឹក អ្នកត្រូវគោរពតាមគោលការណ៍អនាម័យដូចខាងក្រោម៖
មិនត្រូវប្រើប្រាស់ទឹកដបដែលបានបើកគ្របទុកលើសពី ២៤ ម៉ោង ឡើយ។។
ត្រូវរក្សាទុកដបទឹកឱ្យឆ្ងាយពីកម្ដៅ និងពន្លឺព្រះអាទិត្យ។
ជំហាននៃការឆុងម្សៅទឹកដោះគោឱ្យមានសុវត្ថិភាព
ដើម្បីធានាបាននូវគុណភាពទឹកដោះគោឱ្យបានល្អបំផុត សូមអនុវត្តតាមជំហានទាំងនេះ៖
អនាម័យដៃ៖ លាងដៃឱ្យបានស្អាតជាមួយសាប៊ូមុនពេលចាប់ផ្តើម។
វាស់បរិមាណទឹក៖ ចាក់ទឹកចូលក្នុងដបតាមកម្រិតដែលត្រូវការ (អាចប្រើទឹកសីតុណ្ហភាពធម្មតា ឬទឹកក្តៅឧណ្ហៗ)។
បន្ថែមម្សៅទឹកដោះគោ៖ ប្រើស្លាបព្រាវាស់ដែលមានស្រាប់ក្នុងកំប៉ុង ដាក់ឱ្យពេញស្មើនឹងមាត់ស្លាបព្រា (អនុវត្តតាមការណែនាំលើផលិតផលឱ្យបានត្រឹមត្រូវ)។
ក្រឡុកឱ្យសព្វ៖ ក្រឡុកដបទឹកដោះគោឱ្យម្សៅរលាយចូលគ្នាឱ្យបានល្អ។
ការកម្តៅ (ប្រសិនបើចាំបាច់)៖ អាចប្រើម៉ាស៊ីនកម្តៅដប ឬដាក់ក្នុងទឹកក្តៅ។ មិនណែនាំឱ្យប្រើឡមីក្រូវ៉េវឡើយ ព្រោះវាពិបាកគ្រប់គ្រងសីតុណ្ហភាព និងអាចធ្វើឱ្យបាត់បង់សារធាតុចិញ្ចឹមមួយចំនួន។
ពិនិត្យសីតុណ្ហភាព៖ ស្រក់ទឹកដោះគោ ២-៣ ដំណក់លើកដៃរបស់អ្នក ដើម្បីប្រាកដថាវាមិនក្តៅពេកសម្រាប់កូន។
ចំណាំ៖ ប្រសិនបើកូនបៅមិនអស់ទេ សូមបោះចោលទឹកដោះគោដែលនៅសល់នោះភ្លាម មិនត្រូវទុកឱ្យកូនបៅបន្តនៅពេលក្រោយឡើយ។

.png)