ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង
ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង

ការងូតទឹកគឺជាពេលវេលាដ៏វិសេសវិសាលសម្រាប់ការសម្រាកលំហែ និងការលេងកម្សាន្ត។ ក្នុងអំឡុងពេលនេះ ទារកនឹងចាប់ផ្តើមស៊ាំនឹងទម្លាប់អនាម័យ ព្រមទាំងបានស្វែងយល់ពីរាងកាយ និងអារម្មណ៍ប្លែកៗតាមរយៈការប៉ះទង្គិចជាមួយទឹក ក្លិនសាប៊ូ និងពពុះ។ ដើម្បីឱ្យការងូតទឹកប្រព្រឹត្តទៅដោយក្តីរីករាយ និងសុវត្ថិភាព យើងមានគន្លឹះខ្លះៗមកចែករំលែក៖
ការងូតទឹកប្រចាំថ្ងៃ៖ អ្នកអាចងូតទឹកឱ្យកូនជារៀងរាល់ថ្ងៃ ប្រសិនបើកូនចូលចិត្ត ឬនៅពេលអាកាសធាតុក្តៅខ្លាំង ព្រោះវាជួយឱ្យកូនបានសម្រាក និងគេងលក់ស្រួល។
ប្រសិនបើកូនមិនទាន់ស៊ាំ ឬមិនទាន់ចូលចិត្តការងូតទឹក ការងូតត្រឹមតែ ២ ឬ ៣ ដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយ។
ចំណុចសំខាន់៖ ទោះមិនបានងូតទឹក ក៏ត្រូវលាងសម្អាតមុខ មាត់ ដៃ និងតំបន់កន្ទបរបស់កូនឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។
ឧបករណ៍ជំនួយ៖ ជ្រើសរើសអាងងូតទឹក កៅអី ឬគ្រែផ្អែកដែលសមស្របទៅតាមវ័យរបស់កូន។
សីតុណ្ហភាព៖
ក្នុងបន្ទប់៖ គួរស្ថិតនៅចន្លោះពី ២២ ទៅ ២៥°C។
ក្នុងទឹក៖ គួរមានកម្តៅ ៣៧°C។
គន្លឹះ៖ គួរប្រើទែម៉ូម៉ែត្រវាស់ទឹកឱ្យបានត្រឹមត្រូវ ឬប្រើកែងដៃសាកល្បងកម្តៅទឹកមុននឹងដាក់កូនចូល។
មុននឹងចាប់ផ្តើម គួរនិយាយលួងលោមឱ្យកូនបានធូរស្បើយ និងត្រៀមខ្លួន។
មានវិធីសាស្រ្តពីរសម្រាប់ងូតទឹកឱ្យទារក៖
ការទប់កូន៖ ប្រសិនបើកូនមិនទាន់ចេះអង្គុយ ត្រូវផ្អែកក និងក្បាលកូនលើកដៃរបស់អ្នក ហើយកាន់ក្រោមក្លៀកឱ្យជាប់ រួចប្រើដៃម្ខាងទៀតដើម្បីលាងសម្អាត។
ចាប់ផ្តើមពីការកក់សក់ រួចលាងមុខ និងបន្តទៅផ្នែកផ្សេងៗនៃរាងកាយ ដោយចាប់ផ្តើមពីផ្នែកដែលស្អាតបំផុតទៅផ្នែកដែលកខ្វក់បំផុត។
ក្រោយងូតរួច៖ លើកកូនចេញថ្នមៗ រួចរុំកន្សែងភ្លាម (បើបានកន្សែងក្តៅឧណ្ហៗកាន់តែល្អ)។ ជម្រះជាតិទឹកតាមផ្នត់ក ក្រោមក្លៀក ចន្លោះម្រាមដៃ និងផ្នត់គូទឱ្យស្ងួតល្អ។
សម្រាប់ប៉ាម៉ាក់ថ្មីថ្មោង អ្នកអាចលាបសាប៊ូឱ្យកូននៅលើតុប្តូរកន្ទបឱ្យរួចរាល់សិន សឹមលើកកូនទៅលាងជម្រះក្នុងទឹក។ វិធីនេះជួយឱ្យអ្នកមានអារម្មណ៍នឹងនរជាងមុន និងមិនសូវរអិល។
ចាប់ផ្តើមលាបសាប៊ូពីដៃ ចុះមកដងខ្លួន ពោះ ជើង និងបញ្ចប់ត្រង់ផ្នែកគូទ រួចសឹមលើកកូនទៅកក់សក់ និងលាងខ្លួន។

.png)